ព្រះត្រៃបិដក ភាគ ៨៨

មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សុទ្ធាវាស​សត្វ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ នៃ​ឧប្ប​តិ្ត​ចិត្ត និង​ពួក​អសញ្ញ​សត្វ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៩៧] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ចិត្ត​ទី២ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ និង​ពួក​អសញ្ញ​សត្វ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ផង មគ្គសច្ច មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​តណ្ហា មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637826000827769242
ទៅកាន់ទំព័រ៖