ព្រះត្រៃបិដក ភាគ ៨៨

កើតឡើង ក្នុង​ទីនោះ​ទេ ចិត្ត​ទី២ របស់​ពួក​សុទ្ធាវាស​សត្វ កំពុង​ប្រព្រឹត្តទៅ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ និង​ពួក​អសញ្ញ​សត្វ មគ្គសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [៩៨] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ កើតឡើង តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ ពួក​សត្វ​ក្រៅ​នេះ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ផង សមុទយសច្ច នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង ទុក្ខសច្ច កើតឡើង​ផង។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637826001060437029
ទៅកាន់ទំព័រ៖