ព្រះត្រៃបិដក ភាគ ៨៨
[៩៩] ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈ នៃមគ្គដ៏ប្រសើរ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា
ID: 637826001258249580
ទៅកាន់ទំព័រ៖