ព្រះត្រៃបិដក ភាគ ៨៨
នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង។
[១០០] សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វនោះៗ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងរបស់ពួកអសញ្ញសត្វ នឹងកើតឡើង តែសមុទយសច្ច របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គ មគ្គសច្ច របស់សត្វនោះៗ នឹងកើតឡើងផង សមុទយសច្ច កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា។
ID: 637826001497155810
ទៅកាន់ទំព័រ៖