ព្រះត្រៃបិដក ភាគ ៨៨
[១០១] ទុក្ខសច្ច កើតឡើង ក្នុងទីណា។បេ។ ពាក្យថា ក្នុងទីណា បណ្ឌិត គប្បីធ្វើឲ្យប្រហែលនឹងពាក្យថា របស់សត្វណា ក្នុងទីណាដែរ។
[១០២] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈ នៃចិត្តនោះ កើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង សមុទយសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ពួកសត្វ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ
ID: 637826001770773497
ទៅកាន់ទំព័រ៖