ព្រះត្រៃបិដក ភាគ ៨៨
នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។
[១០៣] ទុក្ខសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ និងរបស់ពួកសត្វនោះ កាលចូលទៅកាន់អបាយ និងអសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន កើតឡើងក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្តនោះ
ID: 637826001996866518
ទៅកាន់ទំព័រ៖