ព្រះត្រៃបិដក ភាគ ៨៨
ពួកសត្វទាំងនោះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វទាំងនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងផង ក្នុងទីនោះ។
[១០៤] សមុទយសច្ច របស់សត្វណា កើតឡើង ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ្។ សមុទយសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វនោះៗ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វនោះៗ កើតឡើងផង មគ្គសច្ច នឹងកើតឡើងផង ក្នុងឧប្បាទក្ខណៈនៃតណ្ហា ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា សមុទយសច្ច របស់សត្វនោះ កើតឡើងក្នុងទីនោះឬ។ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា
ID: 637826002235460253
ទៅកាន់ទំព័រ៖