ព្រះត្រៃបិដក ភាគ ៨៨

មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ឬ។ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្ត​នោះ នឹង​មិនកើត​ឡើង តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ទេ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព មិនកើត​ឡើង​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង។
 [១០៦] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ពួក​សត្វ​នោះ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង
ថយ | ទំព័រទី ៦៤ | បន្ទាប់
ID: 637826002683753854
ទៅកាន់ទំព័រ៖