ព្រះត្រៃបិដក ភាគ ៨៨
ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ សមុទយសច្ច របស់ពួកសត្វនោះ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វ ដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើង តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើងទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា និងរបស់ពួកសត្វដែលចូលកាន់និរោធ និងរបស់ពួកអសញ្ញសត្វទាំងនោះ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង សមុទយសច្ច របស់សត្វនោះ មិនកើតឡើងឬ។ ពួកសត្វណា ជាបុថុជ្ជន នឹងមិនបាននូវមគ្គ មគ្គសច្ច របស់ពួកសត្វនោះៗ នឹងមិនកើតឡើង ក្នុងឧប្បាទក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់ពួកសត្វនោះ មិនមែនជាមិនកើតឡើងទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃតណ្ហា
ID: 637826003268640351
ទៅកាន់ទំព័រ៖