ព្រះត្រៃបិដក ភាគ ៨៨

និង​របស់​ពួក​សត្វ​ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ នឹង​មិនកើត​ឡើង​ផង សមុទយសច្ច មិនកើត​ឡើង​ផង។
 [១០៨] ទុក្ខសច្ច មិនកើត​ឡើង ក្នុង​ទីណា។បេ។
 [១០៩] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ កាល​ច្យុត​ចាក​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​មគ្គ និង​ផល ក្នុង​អរូបភព មិនកើត​ឡើង​ផង សមុទយសច្ច នឹង​មិនកើត​ឡើង​ផង។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ៦៧ | បន្ទាប់
ID: 637826003514432970
ទៅកាន់ទំព័រ៖