ព្រះត្រៃបិដក ភាគ ៨៨
មិនកើតឡើង ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់ពួកអសញ្ញសត្វនោះ កាលច្យុត ក្នុងឧប្បាទក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព មិនកើតឡើងផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្ត កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ នឹងមិនកើតឡើង ក្នុងទីនោះ។ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ ក្នុងភង្គក្ខណៈនៃចិត្ត កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន
ID: 637826003938964279
ទៅកាន់ទំព័រ៖