ព្រះត្រៃបិដក ភាគ ៨៨
ចក្ខុធាតុ មិនហៅថាចក្ខុឬ។ ទិព្វចក្ខុ បញ្ញាចក្ខុ មិនហៅថាចក្ខុធាតុទេ ហៅថា ចក្ខុ ធម្មជាតដ៏សេស វៀរលែងចក្ខុ និងចក្ខុធាតុចេញ មិនហៅថាចក្ខុផង មិនហៅថាចក្ខុធាតុផង។ មិនមែនសោតៈ មិនហៅថាសោតធាតុឬ។ អើ។ មិនមែនសោតធាតុ មិនហៅថាសោតៈឬ។ ទិព្វសោតៈ តណ្ហាសោតៈ មិនហៅថាសោតធាតុទេ ហៅថាសោតៈ ធម្មជាតដ៏សេស វៀរលែងសោតៈ និងសោតធាតុចេញ មិនហៅថាសោតៈផង មិនហៅថាសោតធាតុផង។ មិនមែនឃានៈ មិនហៅថាឃានធាតុឬ។ អើ។ មិនមែនឃានធាតុ មិនហៅថាឃានៈឬ។ អើ។ ពាក្យណាដែលលោកបំប្រួញហើយ (ពាក្យនោះ) មានអាមន្តាពីរលើក។ មិនមែនជិវ្ហា។បេ។ មិនមែនកាយ មិនហៅថាកាយធាតុឬ។ អើ ។ មិនមែនកាយធាតុ មិនហៅថាកាយឬ។ កាយដ៏សេស វៀរលែងកាយធាតុចេញ មិនហៅថាកាយធាតុទេ ហៅថាកាយ ឯសភាវៈដ៏សេស វៀរលែងកាយ និងកាយធាតុចេញ មិនហៅថាកាយផង មិនហៅថាកាយធាតុផង។ មិនមែនរូប មិនហៅថារូបធាតុឬ។ អើ។ មិនមែនរូបធាតុ មិនហៅថារូបឬ។ រូបដ៏សេស វៀរលែងរូបធាតុចេញ មិនហៅថារូបធាតុទេ
ID: 637825987576182134
ទៅកាន់ទំព័រ៖