ព្រះត្រៃបិដក ភាគ ៨៨

និង​របស់​ពួក​អសញ្ញ​សត្វ​នោះ កាល​ច្យុត ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព នឹង​មិនកើត​ឡើង​ផង ទុក្ខសច្ច មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [១១១] សមុទយសច្ច របស់​សត្វ​ណា មិនកើត​ឡើង ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ សមុទយសច្ច របស់​ពួក​សត្វ​នោះៗ មិនកើត​ឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ ក្នុង​ទីនោះ តែម​គ្គ​សច្ច របស់​ពួក​សត្វ​នោះ មិនមែន​ជា​នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ​នោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​របស់​ពួក​អសញ្ញ​សត្វ​នោះ ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ មិនកើត​ឡើង​ផង មគ្គសច្ច នឹង​មិនកើត​ឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ មិនកើត​ឡើង ក្នុង​ទីនោះ​ឬ។ មគ្គសច្ច របស់​ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​របស់​ពួក​សត្វ​នោះៗ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា នឹង​មិនកើត​ឡើង ក្នុង​ទីនោះ
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 637826004153351139
ទៅកាន់ទំព័រ៖