ព្រះត្រៃបិដក ភាគ ៨៨

តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​តណ្ហា និង​របស់​អសញ្ញ​សត្វ​ទាំងនោះ ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ នឹង​មិនកើត​ឡើង​ផង សមុទយសច្ច មិនកើត​ឡើង​ផង ក្នុង​ទីនោះ។
 [១១២] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង​ហើយ សមុទយសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា កើតឡើង​ហើយ តែ​សមុទយសច្ច របស់​ពួក​សត្វ​នោះ នឹង​មិនកើត​ឡើង​ទេ ទុក្ខសច្ច របស់​ពួក​សត្វ​នោះ​ក្រៅ​នេះ កើតឡើង​ហើយ​ផង សមុទយសច្ច នឹង​កើតឡើង​ផង។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
 [១១៣] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង​ហើយ មគ្គសច្ច របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ កើតឡើង​ហើយ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៧១ | បន្ទាប់
ID: 637826005096018511
ទៅកាន់ទំព័រ៖