ព្រះត្រៃបិដក ភាគ ៨៨
របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ទុក្ខសច្ច របស់ពួកសត្វនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។បេ។ អើ។
[១១៤] សមុទយសច្ច របស់សត្វណា កើតឡើងហើយ មគ្គសច្ច របស់សត្វនោះ នឹងកើតឡើងឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ កើតឡើងហើយ តែមគ្គសច្ច របស់ពួកសត្វនោះ នឹងមិនកើតឡើងទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ សមុទយសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា កើតឡើងហើយ។បេ។ អើ។
[១១៥] ទុក្ខសច្ច កើតឡើងហើយ ក្នុងទីណា។បេ។
[១១៦] ទុក្ខសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។
ID: 637826005369947180
ទៅកាន់ទំព័រ៖