ព្រះត្រៃបិដក ភាគ ៨៨

ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា និង​របស់​អសញ្ញ​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ទុក្ខសច្ច របស់​ពួក​សត្វ​នោះ ក្រៅ​នេះ ដែល​នៅក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព កើតឡើង​ហើយ​ផង សមុទយសច្ច នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ សមុទយសច្ច របស់​សត្វ​ទាំងនោះ ដែល​ចូល​ទៅកាន់​សុទ្ធាវាស នឹង​កើតឡើង ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ សមុទយសច្ច របស់​ពួក​សត្វ​នោះ ក្រៅ​នេះ ដែល​នៅក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព នឹង​កើតឡើង​ផង ទុក្ខសច្ច កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [១១៧] ទុក្ខសច្ច របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ និង​របស់​ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ​ផង និង​របស់​អសញ្ញ​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637826005641665896
ទៅកាន់ទំព័រ៖