ព្រះត្រៃបិដក ភាគ ៨៨
តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ទុក្ខសច្ច របស់សត្វទាំងនោះ កើតឡើងហើយផង មគ្គសច្ច នឹងកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងកើតឡើង ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ កើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់សត្វទាំងនោះ ដែលចូលទៅកាន់សុទ្ធាវាស នឹងកើតឡើង ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វណា នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ មគ្គសច្ច របស់សត្វទាំងនោះ នឹងកើតឡើងផង ទុក្ខសច្ច កើតឡើងហើយផង ក្នុងទីនោះ។
[១១៨] សមុទយសច្ច របស់សត្វណា កើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ កើតឡើងហើយ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះទេ
ID: 637826005882927956
ទៅកាន់ទំព័រ៖