ព្រះត្រៃបិដក ភាគ ៨៨

ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ សមុទយសច្ច របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង មគ្គសច្ច នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ មគ្គសច្ច របស់​ពួក​សុទ្ធាវាស​សត្វ​នោះ នឹង​កើតឡើង ក្នុង​កាល​ចិត្ត​ទី២ កំពុង​ប្រព្រឹត្តទៅ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង សមុទយសច្ច កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
 [១១៩] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ សមុទយសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
 [១២០] ទុក្ខសច្ច របស់​សត្វ​ណា មិនកើត​ឡើង​ហើយ មគ្គសច្ច របស់​សត្វ​នោះ នឹង​មិនកើត​ឡើង​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិនកើត​ឡើង ទុក្ខសច្ច របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ​ឬ។ កើតឡើង​ហើយ។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637826006146989947
ទៅកាន់ទំព័រ៖