ព្រះត្រៃបិដក ភាគ ៨៨
សមុទយសច្ច របស់ពួកសុទ្ធាវាសសត្វនោះ មិនកើតឡើងហើយ ក្នុងកាលចិត្តទី២ កំពុងប្រព្រឹត្តទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ សមុទយសច្ច របស់អសញ្ញសត្វទាំងនោះ មិនកើតឡើងហើយផង មគ្គសច្ច នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនកើតឡើងក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់ពួកសត្វដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វនោះ ដែលកើតក្នុងអបាយ នឹងមិនកើតឡើង ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទវារៈ។
[១២៦] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលច្យុត រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកតណ្ហា ក្នុងបច្ចុប្បន្ន តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។
ID: 637826006727184313
ទៅកាន់ទំព័រ៖