ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ អើ។
[១២៧] ទុក្ខសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលច្យុត រលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព។ មួយយ៉ាងទៀត មគ្គសច្ចរបស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងអរូបភព តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងនោះ រលត់ទៅផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គ ក្នុងបញ្ចវោការភព។
[១២៨] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ទេ។
[១២៩] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា សមុទយសច្ច រលត់ទៅ ក្នុងទីនោះឬ។ ទុក្ខសច្ច រលត់ទៅ ក្នុងអសញ្ញសត្វនោះ។បេ។
ID: 637826007125321029
ទៅកាន់ទំព័រ៖