ព្រះត្រៃបិដក ភាគ ៨៨
ហៅថារូប ឯធម្មជាតដ៏សេស វៀរលែងរូប និងរូបធាតុចេញ មិនហៅថារូបផង មិនហៅថារូបធាតុផង។ មិនមែនសទ្ទៈ។បេ។ មិនមែនគន្ធៈ មិនហៅថាគន្ធធាតុឬ។ អើ។ មិនមែនគន្ធធាតុ មិនហៅថាគន្ធៈឬ។ សីលគន្ធៈ សមាធិគន្ធៈ បញ្ញាគន្ធៈ មិនហៅថាគន្ធធាតុទេ ហៅថាគន្ធៈ ឯសភាវៈដ៏សេស វៀរលែងគន្ធៈ និងគន្ធធាតុចេញ មិនហៅថាគន្ធៈផង មិនហៅថាគន្ធធាតុផង។ មិនមែនរសៈ មិនហៅថារសធាតុឬ។ អើ។ មិនមែនរសធាតុ មិនហៅថារសៈឬ។ អត្ថរស ធម្មរស វិមុត្តិរស មិនហៅថារសធាតុទេ ហៅថារសៈ ឯសភាវៈដ៏សេស វៀរលែងរសៈ និងរសធាតុចេញ មិនហៅថារសៈផង មិនហៅថារសធាតុផង។ មិនមែនផោដ្ឋព្វៈ។បេ។ មិនមែនចក្ខុវិញ្ញាណ មិនហៅថាចក្ខុវិញ្ញាណធាតុឬ។ អើ។ មិនមែនចក្ខុវិញ្ញាណធាតុ មិនហៅថា ចក្ខុវិញ្ញាណឬ។ អើ។ មិនមែនសោតវិញ្ញាណ មិនមែនឃានវិញ្ញាណ មិនមែន ជិវ្ហាវិញ្ញាណ មិនមែនកាយវិញ្ញាណ។ មិនមែនមនៈ មិនហៅថាមនោធាតុឬ។ អើ។ មិនមែនមនោធាតុ មិនហៅថាមនៈឬ។ មនៈដ៏សេស វៀរលែងមនោធាតុចេញ មិនហៅថាមនោធាតុទេ ហៅថាមនៈ ឯសភាវៈដ៏សេស វៀរលែងមនៈ និងមនោធាតុចេញ មិនហៅថាមនៈផង មិនហៅថាមនោធាតុផង។
ID: 637825987769307123
ទៅកាន់ទំព័រ៖