ព្រះត្រៃបិដក ភាគ ៨៨
មិនមានជាមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃផល ក្នុងអរូបភព។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងអស់នោះ កាលច្យុត មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃចិត្តដែលប្រាសចាកមគ្គ ក្នុងបច្ចុប្បន្ន តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងអស់នោះ កាលចាប់បដិសន្ធិ មិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃផល ក្នុងអរូបភព។
[១៣៣] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃមគ្គ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកតណ្ហា និងប្រាសចាកមគ្គ។
ID: 637826007644717763
ទៅកាន់ទំព័រ៖