ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ មគ្គសច្ច របស់សត្វទាំងអស់ ដែលចូលកាន់និរោធ និងរបស់អសញ្ញសត្វទាំងនោះ មិនរលត់ទៅផង សមុទយសច្ច មិនរលត់ទៅផង ក្នុងឧប្បាទក្ខណៈនៃចិត្ត និងក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកមគ្គ និងប្រាសចាកតណ្ហា។
[១៣៤] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។បេ។
[១៣៥] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា។បេ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចៗគ្នា។ មួយយ៉ាងទៀត ពាក្យថា ពួកសត្វដែលចូលកាន់និរោធ ដូច្នេះនុ៎ះ បណ្ឌិតមិនគប្បីធ្វើក្នុងពាក្យថា របស់សត្វណា ក្នុងទីណាទេ។
[១៣៦] ទុក្ខសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ រលត់ហើយឬ។ អើ។ បុច្ឆាជាអតីត និងពាក្យបណ្តោយក្តី ពាក្យច្រាសក្តី ដែលលោកចែកហើយ ក្នុងឧប្បាទវារៈយ៉ាងណា បណ្ឌិតគប្បីចែកក្នុងនិរោធវារៈ យ៉ាងនោះដែរ។ ការធ្វើឲ្យផ្សេងៗគ្នា មិនមានទេ។
ID: 637826007904092780
ទៅកាន់ទំព័រ៖