ព្រះត្រៃបិដក ភាគ ៨៨
[១៣៧] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងមិនបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ នឹងរលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា។បេ។ អើ។
[១៣៨] ទុក្ខសច្ច របស់សត្វណា នឹងរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ នឹងរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ សត្វទាំងឡាយ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វដទៃណា នឹងបាននូវមគ្គ ទុក្ខសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង មគ្គសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា។បេ។ អើ។
ID: 637826008120655327
ទៅកាន់ទំព័រ៖