ព្រះត្រៃបិដក ភាគ ៨៨

 [១៣៩] សមុទយសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ​ឬ។ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ណា នឹង​បាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង សមុទយសច្ច នឹង​រលត់​ទៅ​ផង។
 [១៤០] ទុក្ខសច្ច នឹង​រលត់​ទៅ ក្នុង​ទីណា។បេ។
 [១៤១] ទុក្ខសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ ទុក្ខសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​រលត់​ទៅ ក្នុង​ទីនោះ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637826008389573436
ទៅកាន់ទំព័រ៖