ព្រះត្រៃបិដក ភាគ ៨៨
នឹងមិនរលត់ទៅ ក្នុងទីនោះទេ ទុក្ខសច្ច របស់សត្វទាំងនោះ ក្រៅនេះ ដែលនៅក្នុងចតុវោការភព និងបញ្ចវោការភព នឹងរលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង ក្នុងទីនោះ។ ពាក្យថា របស់សត្វណាក្តី ពាក្យថា ក្នុងទីណាក្តី ពាក្យថា របស់សត្វណា ក្នុងទីណាក្តី ដូចគ្នា។
[១៤២] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ដែលប្រកបដោយមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត។
[១៤៣] ទុក្ខសច្ច របស់សត្វណា នឹងមិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។
ID: 637826008634260766
ទៅកាន់ទំព័រ៖