ព្រះត្រៃបិដក ភាគ ៨៨

មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​សត្វ​ទាំងនោះ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ នឹង​មិន​រលត់​ទៅ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ទុក្ខសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត។
 [១៤៤] សមុទយសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ​នោះ នឹង​មិន​រលត់​ទៅ​ផង មគ្គសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ​ឬ។ ពួក​សត្វ​ណា ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ តែ​សមុទយសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ​នោះ នឹង​មិន​រលត់​ទៅ​ផង សមុទយសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ។
ថយ | ទំព័រទី ៨៥ | បន្ទាប់
ID: 637826008899439307
ទៅកាន់ទំព័រ៖