ព្រះត្រៃបិដក ភាគ ៨៨

 [១៤៥] ទុក្ខសច្ច នឹង​មិន​រលត់​ទៅ ក្នុង​ទីណា។បេ។
 [១៤៦] ទុក្ខសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា សមុទយសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ សមុទយសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ដែល​ប្រកបដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ ដែល​ជា​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​នឹង​មិន​រលត់​ទៅ​ទេ សមុទយសច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ផង ទុក្ខសច្ច នឹង​មិន​រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្តជា​ទីបំផុត ក្នុង​ទីនោះ។
 [១៤៧] ទុក្ខសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា មគ្គសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​មិន​រលត់​ទៅ ក្នុង​ទីណា ទុក្ខសច្ច របស់​សត្វ​នោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ​ឬ។ មគ្គសច្ច របស់​ព្រះអរហន្ត​ទាំងឡាយ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​សត្វ ដែល​ជា​បុថុជ្ជន នឹង​មិនបាន​នូវ​មគ្គ និង​របស់​ពួក​សត្វ​ដែល​កើត​ក្នុង​អបាយ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ ក្នុង​ទីនោះ
ថយ | ទំព័រទី ៨៦ | បន្ទាប់
ID: 637826009167408039
ទៅកាន់ទំព័រ៖