ព្រះត្រៃបិដក ភាគ ៨៨
តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ទុក្ខសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្តជាទីបំផុត ក្នុងទីនោះ។
[១៤៨] សមុទយសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ នឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ សមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង មគ្គសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសត្វដែលកើតក្នុងអបាយ និងរបស់សត្វទាំងនោះ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច នឹងមិនរលត់ទៅផង ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ ក្នុងទីនោះ។
ID: 637826009401470556
ទៅកាន់ទំព័រ៖