ព្រះត្រៃបិដក ភាគ ៨៨

 [១៤៩] ទុក្ខសច្ច របស់​សត្វ​ណា រលត់​ទៅ សមុទយសច្ច របស់​សត្វ​នោះ រលត់​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សមុទយសច្ច របស់​សត្វ​ណា រលត់​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ពួក​សត្វ​ទាំងអស់ កាល​ចាប់បដិសន្ធិ សមុទយសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​ទាំងអស់ កាល​ច្យុត សមុទយសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ​ផង ទុក្ខសច្ច រលត់​ទៅ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន។
 [១៥០] ទុក្ខសច្ច របស់​សត្វ​ណា រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ រលត់​ហើយ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ទៅ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង មគ្គសច្ច រលត់​ហើយ​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា រលត់​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ មគ្គសច្ច របស់​សត្វ​ទាំងនោះ រលត់​ហើយ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637826009630232809
ទៅកាន់ទំព័រ៖