ព្រះត្រៃបិដក ភាគ ៨៨
តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន។
[១៥១] សមុទយសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ រលត់ហើយឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃតណ្ហា តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈនៃតណ្ហា។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ និងពួកសត្វដែលចូលកាន់និរោធ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃតណ្ហា។
[១៥២] ទុក្ខសច្ច រលត់ទៅ ក្នុងទីណា។បេ។
ID: 637826009939335084
ទៅកាន់ទំព័រ៖