ព្រះត្រៃបិដក ភាគ ៨៨
[១៥៣] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ហើយ ក្នុងទីនោះឬ។ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត រលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វក្រៅនេះ កាលច្យុតចាកចតុវោការភព និងបញ្ចវោការភព ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច រលត់ហើយផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វកាលច្យុតចាកចតុវោការភព និងបញ្ចវោការភព សមុទយសច្ច របស់សត្វទាំងនោះ រលត់ហើយផង ទុក្ខសច្ច រលត់ទៅផង ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ក្នុងទីនោះ។
[១៥៤] ទុក្ខសច្ច របស់សត្វណា រលត់ទៅ ក្នុងទីណា
ID: 637826010193709994
ទៅកាន់ទំព័រ៖