ព្រះត្រៃបិដក ភាគ ៨៨
តែមគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា សមុទយសច្ច របស់សត្វទាំងនោះ រលត់ទៅផង មគ្គសច្ច រលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ រលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ រលត់ហើយផង សមុទយសច្ច រលត់ទៅផង ក្នុងទីនោះ។
[១៥៦] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ រលត់ហើយ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មិនមានទេ។
[១៥៧] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយឬ។ ពួកសត្វ ដែលជាអ្នកត្រាស់ដឹងនូវសច្ចៈ៤
ID: 637826010647169981
ទៅកាន់ទំព័រ៖