ព្រះត្រៃបិដក ភាគ ៨៨

កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ហើយ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ផង មគ្គសច្ច មិន​រលត់​ហើយ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា មិន​រលត់​ហើយ ទុក្ខសច្ច របស់​សត្វ​នោះ មិន​រលត់​ទៅ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ជា​អ្នក​មិនទាន់​ត្រាស់​ដឹង​នូវ​សច្ចៈ៤ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ហើយ​ផង ទុក្ខសច្ច មិន​រលត់​ទៅ​ផង។
 [១៥៨] សមុទយសច្ច របស់​សត្វ​ណា មិន​រលត់​ទៅ មគ្គសច្ច របស់​សត្វ​នោះ មិន​រលត់​ហើយ​ឬ។ ពួក​សត្វ​ដែល​ជា​អ្នក​ត្រាស់​ដឹង​នូវ​សច្ចៈ៤ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​តណ្ហា និង​ពួក​សត្វ​ដែល​ចូលកាន់​និរោធ ក្នុង​កាលដែល​ចិត្ត​ប្រាសចាក​តណ្ហា កំពុង​ប្រព្រឹត្តទៅ សមុទយសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637826010853888590
ទៅកាន់ទំព័រ៖