ព្រះត្រៃបិដក ភាគ ៨៨
មិនមែនជាមិនរលត់ហើយទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងពួកអសញ្ញសត្វ ក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង សមុទយសច្ច មិនរលត់ទៅផង។
[១៥៩] ទុក្ខសច្ច មិនរលត់ទៅ ក្នុងទីណា។បេ។
[១៦០] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វ កាលចូលទៅកាន់ចតុវោការភព និងបញ្ចវោការភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព
ID: 637826011101556786
ទៅកាន់ទំព័រ៖