ព្រះត្រៃបិដក ភាគ ៨៨
ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ។ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង សមុទយសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ពួកសុទ្ធាវាសសត្វ និងពួកសត្វ កាលចូលទៅកាន់អសញ្ញសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បត្តិចិត្ត សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។
[១៦១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព
ID: 637826011332963140
ទៅកាន់ទំព័រ៖