ព្រះត្រៃបិដក ភាគ ៨៨
ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ទុក្ខសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងភង្គក្ខណៈនៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វ ដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលច្យុត និងរបស់សត្វទាំងនោះ កាលច្យុតចាកអសញ្ញសត្វ ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន មិនរលត់ហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ មគ្គសច្ច របស់ពួកសុទ្ធាវាសសត្វ ក្នុងឧប្បាទក្ខណៈនៃឧប្បតិ្តចិត្ត និងរបស់ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងរបស់សត្វទាំងនោះ កាលចូលទៅកាន់អសញ្ញសត្វ មិនរលត់ហើយផង ទុក្ខសច្ច មិនរលត់ទៅផង ក្នុងទីនោះ។
[១៦២] សមុទយសច្ច របស់សត្វណា មិនរលត់ទៅ ក្នុងទីណា
ID: 637826011570775533
ទៅកាន់ទំព័រ៖