ព្រះត្រៃបិដក ភាគ ៨៨
មគ្គសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកត្រាស់ដឹង នូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ ក្នុងទីនោះ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ សមុទយសច្ច របស់សត្វទាំងនោះ មិនរលត់ទៅផង មគ្គសច្ច មិនរលត់ហើយផង ក្នុងទីនោះ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនរលត់ហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ទៅ ក្នុងទីនោះឬ។ ពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងភង្គក្ខណៈនៃតណ្ហា មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វដែលជាអ្នកមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ ក្នុងឧប្បាទក្ខណៈនៃតណ្ហា និងក្នុងកាលដែលចិត្តប្រាសចាកតណ្ហា កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនរលត់ហើយផង សមុទយសច្ច មិនរលត់ទៅផង ក្នុងទីនោះ។
ID: 637826011766744783
ទៅកាន់ទំព័រ៖