ព្រះត្រៃបិដក ភាគ ៨៨
[១៦៣] ទុក្ខសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ រលត់ទៅ តែសមុទយសច្ច របស់សត្វទាំងនោះ នឹងមិនរលត់ទៅទេ ពួកសត្វក្រៅនេះ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន ទុក្ខសច្ច របស់សត្វទាំងនោះ រលត់ទៅផង សមុទយសច្ច នឹងរលត់ទៅផង។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា នឹងរលត់ទៅ ទុក្ខសច្ច របស់សត្វនោះ រលត់ទៅឬ។ ពួកសត្វទាំងអស់ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅទេ ពួកសត្វទាំងអស់ កាលច្យុត ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន សមុទយសច្ច របស់សត្វទាំងនោះ នឹងរលត់ទៅផង ទុក្ខសច្ច រលត់ទៅផង។
[១៦៤] ទុក្ខសច្ច របស់សត្វណា រលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងរលត់ទៅឬ។ ទុក្ខសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះៗ ដែលជាបុថុជ្ជន
ID: 637826012007994919
ទៅកាន់ទំព័រ៖