ព្រះត្រៃបិដក ភាគ ៨៨

នឹង​បាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន រលត់​ទៅ តែម​គ្គ​សច្ច របស់​សត្វ​ទាំងនោះ នឹង​មិន​រលត់​ទៅ​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ពួក​សត្វ​នោះ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន ទុក្ខសច្ច របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង មគ្គសច្ច នឹង​រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត មគ្គសច្ច របស់​សត្វ​ណា នឹង​រលត់​ទៅ ទុក្ខសច្ច របស់​សត្វ​នោះ រលត់​ទៅ​ឬ។ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​មគ្គ​ដ៏​ប្រសើរ ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ពួក​សត្វ​នោះ កាល​ចាប់បដិសន្ធិ ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន និង​ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​មគ្គ និង​ផល ក្នុង​អរូបភព មគ្គសច្ច របស់​សត្វ​ទាំងនោះ និង​រលត់​ទៅ តែ​ទុក្ខសច្ច របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ទេ ពួក​សត្វ​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា ឬក៏​ពួក​សត្វ​ដទៃ​ណា នឹង​បាន​នូវ​មគ្គ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត​នោះ ពួក​សត្វ​នោះ កាល​ច្យុត ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បច្ចុប្បន្ន មគ្គសច្ច របស់​សត្វ​ទាំងនោះ នឹង​រលត់​ទៅ​ផង ទុក្ខសច្ច រលត់​ទៅ​ផង។
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637826012200494917
ទៅកាន់ទំព័រ៖