ព្រះត្រៃបិដក ភាគ ៨៨

អភិធម្មបិដក
យមក ទុតិយភាគ
ធាតុ​យម​កៈ
បណ្ណ​ត្តិ​វារៈ


 [១] ធាតុ១៨ គឺ​ចក្ខុ​ធាតុ ១ សោត​ធាតុ ១ ឃាន​ធាតុ ១ ជិវ្ហា​ធាតុ ១ កាយ​ធាតុ ១ រូបធាតុ ១ សទ្ទ​ធាតុ ១ គន្ធ​ធាតុ ១ រសធាតុ ១ ផោដ្ឋព្វ​ធាតុ ១ ចក្ខុវិញ្ញាណ​ធាតុ ១ សោតវិញ្ញាណ​ធាតុ ១ ឃានវិញ្ញាណ​ធាតុ ១ ជិវ្ហា​វិញ្ញាណ​ធាតុ ១ កាយវិញ្ញាណ​ធាតុ ១ មនោ​ធាតុ ១ មនោវិញ្ញាណ​ធាតុ១ ធម្មធាតុ ១។

ឧទ្ទេស​វារៈ


 [២] ចក្ខុ ហៅថា​ចក្ខុ​ធាតុ ចក្ខុ​ធាតុ ហៅថា​ចក្ខុ។ សោតៈ ហៅថា​សោត​ធាតុ សោត​ធាតុ ហៅថា​សោតៈ។បេ។ ចក្ខុវិញ្ញាណ ហៅថា​ចក្ខុវិញ្ញាណ​ធាតុ ចក្ខុវិញ្ញាណ​ធាតុ ហៅថា​ចក្ខុវិញ្ញាណ។បេ។ មនៈ ហៅថា​មនោ​ធាតុ មនោ​ធាតុ ហៅ​ថាម​នៈ។ មនោវិញ្ញាណ ហៅថា​មនោវិញ្ញាណ​ធាតុ មនោវិញ្ញាណ​ធាតុ ហៅថា​មនោវិញ្ញាណ។ ធម៌ ហៅថា​ធម្មធាតុ ធម្មធាតុ ហៅថា​ធម៌។
ទំព័រទី ១ | បន្ទាប់
ID: 637825985864937491
ទៅកាន់ទំព័រ៖