ព្រះត្រៃបិដក ភាគ ៨៨

 [១៣] មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ​ឬ។ អើ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​សោត​ធាតុ​ឬ។ អើ។ មិនមែន​ចក្ខុ មិន​ហៅថា​ចក្ខុ​ធាតុ​ឬ។ អើ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​ឃាន​ធាតុ។បេ។ មិនមែន​ធាតុ​ទាំងឡាយ មិន​ហៅថា​ធម្មធាតុ​ឬ។ អើ។ ចក្រ បណ្ឌិត​គប្បី​ចង។ អា​មន្តា​ទាំងអស់ មាន​ពីរ​ក៏​មាន មាន​សេស​ក៏​មាន។
 [១៤] ចក្ខុ​ហៅថា​ធាតុ​ឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា​ចក្ខុ​ធាតុ​ឬ។ ចក្ខុ​ធាតុ ហៅថា​ធាតុ​ផង ហៅថា​ចក្ខុ​ធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​ចក្ខុ​ធាតុ​ទេ សោតៈ ហៅថា​ធាតុ​ឬ។ អើ។បេ។ ឃានៈ ជិវ្ហា កាយ រូប សទ្ទៈ គន្ធៈ រសៈ ផោដ្ឋព្វៈ ។ ចក្ខុវិញ្ញាណ ហៅថា​ធាតុ​ឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា ចក្ខុវិញ្ញាណ​ធាតុ​ឬ។ ចក្ខុវិញ្ញាណ​ធាតុ ហៅថា​ធាតុ​ផង ហៅថា​ចក្ខុវិញ្ញាណ​ធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​ចក្ខុវិញ្ញាណ​ធាតុ​ទេ។ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហា​វិញ្ញាណ កាយវិញ្ញាណ។ មនៈ ហៅថា​ធាតុ​ឬ។ អើ។ ធាតុ​ទាំងឡាយ ហៅថា​មនោ​ធាតុ​ឬ។ មនោ​ធាតុ ហៅថា​ធាតុ​ផង ហៅថា​មនោ​ធាតុ​ផង ពួក​ធាតុ​ដ៏​សេស ហៅថា​ធាតុ មិន​ហៅថា​មនោ​ធាតុ​ទេ។
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 637825988255881182
ទៅកាន់ទំព័រ៖