ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះឬ។ មគ្គសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់ពួកសត្វ ដែលជាបុថុជ្ជន នឹងមិនបាននូវមគ្គ និងរបស់ពួកសត្វ ដែលកើតក្នុងអបាយទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ មគ្គសច្ច របស់អសញ្ញសត្វទាំងនោះ នឹងមិនរលត់ទៅផង សមុទយសច្ច មិនរលត់ហើយផង ក្នុងទីនោះ។
ចប់ និរោធវារៈ។
[១៩១] ទុក្ខសច្ច របស់សត្វណា កើតឡើង សមុទយសច្ច របស់សត្វនោះ រលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត សមុទយសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។ ទុក្ខសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ រលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ ទុក្ខសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។ សមុទយសច្ច របស់សត្វណា កើតឡើង មគ្គសច្ច របស់សត្វនោះ មិនរលត់ទៅឬ។ មិនរលត់ទេ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា រលត់ទៅ សមុទយសច្ច របស់សត្វនោះ កើតឡើងឬ។ មិនកើតឡើងទេ។
ID: 637826027725794578
ទៅកាន់ទំព័រ៖