ព្រះត្រៃបិដក ភាគ ៨៨

បណ្ណ​ត្តិ នៃ​អាយតន​យម​កៈ យ៉ាងណា បណ្ណ​ត្តិ នៃ​ធាតុ​យម​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ យ៉ាងនោះ​ដែរ។

ចប់ បណ្ណ​ត្តិ​វារៈ។


 [១៨] ចក្ខុ​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង សោត​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ ដែល​មាន​ចក្ខុ មិន​មាន​សោតៈ កាល​កើតឡើង ចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯសោត​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ ពួក​សត្វ​មាន​ចក្ខុ មាន​សោតៈ កាល​កើតឡើង ចក្ខុ​ធាតុ​របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង សោត​ធាតុ រមែង​កើតឡើង​ផង។ មួយទៀត សោត​ធាតុ​របស់​សត្វ​ណា រមែង​កើតឡើង ចក្ខុ​ធាតុ​របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​មាន​សោតៈ មិន​មាន​ចក្ខុ កាល​កើតឡើង សោត​ធាតុ របស់​សត្វ​ទាំងនោះ រមែង​កើតឡើង ឯចក្ខុ​ធាតុ របស់​សត្វ​ទាំងនោះ រមែង​មិនកើត​ឡើង​ទេ ពួក​សត្វ​មាន​សោតៈ មាន​ចក្ខុ កាល​កើតឡើង សោត​ធាតុ​របស់​សត្វ​ទាំងនោះ រមែង​កើតឡើង​ផង ចក្ខុ​ធាតុ រមែង​កើតឡើង​ផង។
 [១៩] ចក្ខុ​ធាតុ របស់​សត្វ​ណា រមែង​កើតឡើង ឃាន​ធាតុ របស់​សត្វ​នោះ រមែង​កើតឡើង​ឬ។ ពួក​សត្វ​មាន​ចក្ខុ មិន​មាន​ឃានៈ
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637825989126070767
ទៅកាន់ទំព័រ៖