ព្រះត្រៃបិដក ភាគ ៨៨
នឹងមិនលះបង់នូវសមុទយសច្ច សត្វនោះ ឈ្មោះថា មិនកំណត់ដឹងហើយនូវទុក្ខសច្ចឬ។ ព្រះអរហន្ត នឹងមិនលះបង់នូវសមុទយសច្ច តែមិនមែនជាមិនកំណត់ដឹងហើយនូវទុក្ខសច្ចទេ ពួកបុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជនណា នឹងមិនបាននូវមគ្គ ពួកបុគ្គលប្រកបដោយមគ្គដ៏ប្រសើរ និងពួកបុថុជ្ជននោះ នឹងមិនលះបង់នូវសមុទយសច្ចផង មិនកំណត់ដឹងហើយនូវទុក្ខសច្ចផង។
ចប់ បរិញ្ញាវារៈ។
ចប់ សច្ចយមកៈ។
សង្ខារយមកៈ
បណ្ណត្តិវារៈ
[២៣០] សង្ខារ ៣ យ៉ាង គឺកាយសង្ខារ ១ វចីសង្ខារ ១ ចិត្តសង្ខារ ១។ ពួកអស្សាសបស្សាសៈ ឈ្មោះថា កាយសង្ខារ ពួកវិតក្កវិចារៈ ឈ្មោះថា វចីសង្ខារ សញ្ញា និងវេទនា ឈ្មោះថា ចិត្តសង្ខារ ពួកធម៌ទាំងអស់ ដែលសម្បយុត្តដោយចិត្ត វៀរលែងតែពួកវិតក្កៈ និងវិចារៈចេញ ឈ្មោះថា ចិត្តសង្ខារដែរ។
ឧទ្ទេសវារៈ
[២៣១] កាយ ហៅថា កាយសង្ខារ កាយសង្ខារ ហៅថាកាយ។ វចី ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា វចី។ ចិត្ត ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា ចិត្ត។
ID: 637826034461084304
ទៅកាន់ទំព័រ៖