ព្រះត្រៃបិដក ភាគ ៨៨

មិនមែន​ចិត្ត មិន​ហៅថា ចិត្តសង្ខារ មិនមែន​សង្ខារ​ទាំងឡាយ មិន​ហៅថា វចីសង្ខារ។
 [២៣៥] កាយសង្ខារ ហៅថា វចីសង្ខារ វចីសង្ខារ ហៅថា កាយសង្ខារ។ កាយសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា កាយសង្ខារ។ វចីសង្ខារ ហៅថា ចិត្តសង្ខារ ចិត្តសង្ខារ ហៅថា វចីសង្ខារ ។
 [២៣៦] មិនមែន​កាយសង្ខារ មិន​ហៅថា វចីសង្ខារ មិនមែន​វចីសង្ខារ មិន​ហៅថា កាយសង្ខារ។ មិនមែន​កាយសង្ខារ មិន​ហៅថា ចិត្តសង្ខារ មិនមែន​ចិត្តសង្ខារ មិន​ហៅថា កាយសង្ខារ។ មិនមែន​វចីសង្ខារ មិន​ហៅថា ចិត្តសង្ខារ មិនមែន​ចិត្តសង្ខារ មិន​ហៅថា វចីសង្ខារ។

ចប់ ឧទ្ទេស​វារៈ។


និទ្ទេសវារៈ


 [២៣៧] កាយ ហៅថា កាយសង្ខារ​ឬ។ មិនមែនទេ។ កាយសង្ខារ ហៅថា កាយ​ឬ។ មិនមែនទេ។ វចី ហៅថា វចីសង្ខារ​ឬ។ មិនមែនទេ។ វចីសង្ខារ ហៅថា វចី​ឬ។ មិនមែនទេ។ ចិត្ត ហៅថា ចិត្តសង្ខារ​ឬ។ មិនមែនទេ។ ចិត្តសង្ខារ ហៅថា ចិត្ត​ឬ។ មិនមែនទេ។
ថយ | ទំព័រទី ១៤៧ | បន្ទាប់
ID: 637826052203250476
ទៅកាន់ទំព័រ៖