ព្រះត្រៃបិដក ភាគ ៨៨
ចិត្ត មិនហៅថា ចិត្តសង្ខារទេ ហៅថា ចិត្ត ឯពួកធម៌ដ៏សេស វៀរលែងតែចិត្ត និងចិត្តសង្ខារចេញ មិនហៅថា ចិត្តផង មិនហៅថា ចិត្តសង្ខារផង។
[២៣៩] កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា វចីសង្ខារឬ។ វចីសង្ខារ ហៅថា សង្ខារផង ហៅថា វចីសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា វចីសង្ខារទេ។ កាយ ហៅថា កាយសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា កាយសង្ខារទេ។ វចី ហៅថា វចីសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា ចិត្តសង្ខារឬ។ ចិត្តសង្ខារ ហៅថា សង្ខារផង ហៅថា ចិត្តសង្ខារផង ឯពួកសង្ខារដ៏សេស ហៅថា សង្ខារទាំងឡាយ មិនហៅថា ចិត្តសង្ខារទេ។ ចិត្ត ហៅថា ចិត្តសង្ខារឬ។ មិនមែនទេ។ សង្ខារទាំងឡាយ ហៅថា កាយសង្ខារឬ។ កាយសង្ខារ ហៅថា សង្ខារផង ហៅថា កាយសង្ខារផង
ID: 637826052691614268
ទៅកាន់ទំព័រ៖