ព្រះត្រៃបិដក ភាគ ៨៨
វចីសង្ខារ មិនហៅថា ចិត្តសង្ខារទេ ហៅថា វចីសង្ខារ ឯពួកធម៌ដ៏សេស វៀរលែងតែចិត្តសង្ខារ និងវចីសង្ខារចេញ មិនហៅថា ចិត្តសង្ខារផង មិនហៅថា វចីសង្ខារផង។
ចប់ បណ្ណតិ្តវារៈ។
បវត្តិវារៈ
[២៤៣] កាយសង្ខារ របស់សត្វណា កើតឡើង វចីសង្ខារ របស់សត្វនោះ កើតឡើងឬ។ កាយសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកកាមាវចរសត្វ ដែលចូលកាន់បឋមជ្ឈាន កាយសង្ខារ របស់សត្វទាំងនោះ កើតឡើងផង វចីសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា កើតឡើង កាយសង្ខារ របស់សត្វនោះ កើតឡើងឬ។ វចីសង្ខារ របស់សត្វទាំងនោះ កើតឡើង ក្នុងឧប្បាទក្ខណៈ នៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន វចីសង្ខារ របស់សត្វទាំងនោះ កើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ។
ID: 637826053706034046
ទៅកាន់ទំព័រ៖