ព្រះត្រៃបិដក ភាគ ៨៨

 [២៣] បុគ្គល​ណា កំណត់​ដឹង​នូវ​ចក្ខុ​ធាតុ បុគ្គល​នោះ កំណត់​ដឹង​នូវ​សោត​ធាតុ​ឬ។ អើ។បេ។

ចប់ ធាតុ​យម​កៈ បរិបូណ៌​ដោយ​បេយ្យាល។
ចប់ ធាតុ​យម​កៈ។


សច្ច​យម​កៈ បណ្ណ​ត្តិ​វារៈ


សច្ចៈ៤ គឺ ទុក្ខសច្ច១ សមុទយសច្ច១ និរោធ​សច្ច១ មគ្គសច្ច១។

ឧទេ្ទ​សវា​រៈ


 [២៤] ទុក្ខៈ ហៅថា ទុក្ខសច្ច ទុក្ខសច្ច ហៅថា ទុក្ខៈ។ សមុទយៈ ហៅថា សមុទយសច្ច សមុទយសច្ច ហៅថា សមុទយៈ។ និរោធៈ ហៅថា​និរោធ​សច្ច និរោធ​សច្ច ហៅថា​និរោធៈ។ មគ្គៈ ហៅថា​មគ្គសច្ច មគ្គសច្ច ហៅថា​មគ្គៈ។
 [២៥] មិនមែន​ទុក្ខៈ មិន​ហៅថា​ទុក្ខសច្ច មិនមែន​ទុក្ខសច្ច មិន​ហៅថា​ទុក្ខៈ។ មិនមែន​សមុទយៈ មិន​ហៅថា​សមុទយសច្ច មិនមែន​សមុទយសច្ច មិន​ហៅថា សមុទយៈ។ មិនមែន​និរោធៈ មិន​ហៅថា​និរោធ​សច្ច មិនមែន​និរោធ​សច្ចៈ មិន​ហៅថា​និរោធៈ។ មិនមែន​មគ្គៈ មិន​ហៅថា មគ្គសច្ច មិនមែន​មគ្គសច្ច មិន​ហៅថា​មគ្គៈ។
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637825990099256511
ទៅកាន់ទំព័រ៖