ព្រះត្រៃបិដក ភាគ ៨៨
ចិត្តសង្ខារ របស់សត្វទាំងនោះ ដែលប្រកបដោយចិត្តជាទីបំផុត ក្នុងសវិតក្កសវិចារភូមិ នឹងមិនកើតឡើង ក្នុងទីនោះ តែវចីសង្ខារ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តសង្ខារ របស់ពួកសត្វដែលប្រកបដោយចិត្តជាទីបំផុត ក្នុងអវិតក្កអវិចារភូមិ និងរបស់អសញ្ញសត្វទាំងនោះ នឹងមិនកើតឡើងផង វចីសង្ខារ មិនកើតឡើងហើយផង ក្នុងទីនោះ។
ចប់ ឧប្បាទវារៈ។
[៣២៣] កាយសង្ខារ របស់សត្វណា រលត់ទៅ វចីសង្ខារ របស់សត្វនោះ រលត់ទៅឬ។ កាយសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ព្រោះវៀរចាកពួកវិតក្កៈ និងវិចារៈ តែវចីសង្ខារ របស់សត្វទាំងនោះ មិនរលត់ទៅទេ កាយសង្ខារ របស់ពួកសត្វជាកាមាវចរៈទាំងនោះ ដែលចូលកាន់បឋមជ្ឈាន រលត់ទៅផង វចីសង្ខារ រលត់ទៅផង ក្នុងភង្គក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ។ មួយយ៉ាងទៀត វចីសង្ខារ របស់សត្វណា រលត់ទៅ កាយសង្ខារ របស់សត្វនោះ រលត់ទៅឬ។ វចីសង្ខារ របស់សត្វទាំងនោះ រលត់ទៅ ក្នុងភង្គក្ខណៈនៃពួកវិតក្កៈ និងវិចារៈ ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ តែកាយសង្ខារ
ID: 637826064608117143
ទៅកាន់ទំព័រ៖